Pchum Ben Ceremony (First Day)
ពិធីបុណ្យកាន់បិណ្ឌវេនទី១ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នៅវត្តស្រះកែវមុនីវណ្ណ (ហៅវត្តលើ) ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដើម្បីធ្វើបុណ្យរាប់បាត្រ វេរភត្ត និងឧទ្ទិសមហាកុសលជូនដល់បុព្វការីជន និងយុទ្ធជនដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។