ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ
ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍នេះរៀបចំឡើងក្រោមប្រធានបទ «ជំនាញ និងការងារ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» ដើម្បីតភ្ជាប់អ្នកស្វែងរកការងារជាមួយនិយោជក និងផ្តល់ឱកាសការងាររាប់ម៉ឺនកន្លែង។