ពិធីបុណ្យអាសាឡ្ហ និងចូលវស្សា
ពិធីបុណ្យអាសាឡ្ហ និងចូលវស្សា ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងសៀមរាប។ ពិធីនេះរៀបចំដោយវត្តដំណាក់ ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទប្រមាណ ៣,០០០ អង្គ/នាក់ ចូលរួមដង្ហែរក្បួនចេញពីវត្តដំណាក់ ឆ្លងកាត់តាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុង រួចត្រឡប់មកវត្តវិញ។