SIAL Paris 2026
SIAL Paris 2026 គឺជាពិព័រណ៍ម្ហូបអាហារអន្តរជាតិដ៏ធំបំផុតមួយ ដែលនឹងប្រព្រឹត្តទៅនៅតំបន់ Paris Nord Villepinte ទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះប្រមូលផ្តុំអ្នកតាំងពិព័រណ៍ជាង ៨ពាន់ក្រុមហ៊ុន និងអ្នកជំនាញជិត ៣០ម៉ឺននាក់មកពីប្រមាណ១៣០ប្រទេស។ ក្រុមហ៊ុននាំចេញអង្ករកម្ពុជាចំនួន១២ នឹងចូលរួមដើម្បីផ្សព្វផ្សាយអង្ករ និងផលិតផលធ្វើពីអង្ករដែលមានគុណភាពខ្ពស់ ជំរុញការនាំចេញ។