CN 即将开始

ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី ៥

ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី ៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។ ពិព័រណ៍នេះផ្តោតលើបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ដោយមានការចូលរួមពីក្រុមហ៊ុនធំៗលំដាប់ពិភពលោកដូចជា Alibaba, Google, Amazon និង Meta។

日期
Sep 23-27, 2026
状态
即将开始
ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី ៥

活动摘要

亮点

  • ផ្តោតលើបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថលថ្មីៗ
  • ការចូលរួមពីក្រុមហ៊ុន Alibaba, Google, Amazon, និង Meta
  • ការបង្ហាញផលិតផលបច្ចេកវិទ្យាថ្មីៗជាង ១២០០ មុខជាលើកដំបូង
  • ពន្លាពិព័រណ៍អនាគត AI ក្រោមប្រធានបទ "ថូខិន (Token)"
ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី ៥ ជាពិព័រណ៍ថ្នាក់ជាតិ អន្តរជាតិ និងមានលក្ខណៈជំនាញតែមួយគត់នៅក្នុងប្រទេសចិនដែលផ្តោតលើប្រធានបទពាណិជ្ជកម្មឌីជីថល។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៦។

ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការជួបជាមួយអនាគតនៃ AI នៅឯពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល» ដោយសហគ្រាសដែលចូលរួមតាំងពិព័រណ៍បញ្ញាសិប្បនិម្មិតមានសមាមាត្រលើសពី ១ ភាគ ៣។ វានឹងបង្ហាញយ៉ាងគ្រប់ជ្រុងជ្រោយនូវខ្សែសង្វាក់ច្នៃប្រឌិតទាំងមូល ចាប់ពីម៉ូដែលទូទៅ ការប្រើប្រាស់ក្នុងឧស្សាហកម្ម រហូតដល់ប្រព័ន្ធ Terminal ឆ្លាតវៃ។ វេទិកាពាណិជ្ជកម្មឌីជីថលសំខាន់ៗចំនួនបួនលើទូទាំងពិភពលោកដូចជា Alibaba, Google, Amazon និង Meta នឹងប្រមូលផ្តុំគ្នាជាលើកដំបូង។

លើសពីនេះ ពិព័រណ៍នេះក៏បានរៀបចំពន្លាពិព័រណ៍អនាគត AI ក្រោមប្រធានបទ «ថូខិន (Token)» ជាលើកដំបូង ដែលបានដាក់តាំងបង្ហាញសេវាកម្មម៉ូដែលចាប់ពីហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រដល់ម៉ូដែលធំសំខាន់ៗផលិតដោយប្រទេសចិន រហូតដល់សេណារីយ៉ូកម្មវិធីដូចជា «AI+ពាណិជ្ជកម្មអន្តរជាតិ» និង «AI+វេជ្ជសាស្ត្រ»។ ពិព័រណ៍នេះបានទាក់ទាញសហគ្រាសចិននិងអន្តរជាតិសរុបជាង ៥០០០ និងពាណិជ្ជករឯកទេសចំនួន ៨៧០០០ នាក់ ព្រមទាំងមានការតាំងបង្ហាញផលិតផលបច្ចេកវិទ្យាថ្មីៗជាង ១២០០ មុខជាលើកដំបូង។

实用信息

地点
ទីក្រុង Hangzhou ខេត្ត Zhejiang
freshnews.com.kh
区域
Hangzhou

因此,在参加活动前建议您:

提示:FestivalIndex 是活动发现索引。参加前请始终查看主办方或相关来源的最新公告。

Sources and further information

Check these references for event announcements and updates before attending.

位置地图

Approximate area only; exact venue coordinates are not confirmed.

继续探索

以该活动为起点,探索周边地点、匹配主题和日历路径。