Pchum Ben Festival
ពលករ និងសហគមន៍ខ្មែរជាង ១,០០០នាក់ បានជួបជុំគ្នាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តខ្មែរគូមី ទីក្រុងគូមី សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។
- 날짜
- Sep 26, 2026
- 상태
- 방금 종료
이벤트 요약
핵심 포인트
- ពលករ និងសហគមន៍ខ្មែរជាង ១,០០០នាក់ ជួបជុំគ្នា
- ប្រារព្ធនៅវត្តខ្មែរគូមី ទីក្រុងគូមី
- វត្តមានមន្ត្រីជាន់ខ្ពស់កម្ពុជា
ពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម និងប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល រីករាយ។ ពិធីនេះសហការរៀបចំដោយមជ្ឈមណ្ឌលព្រះពុទ្ធសាសនាគូមី វត្តខ្មែរគូមី និងពុទ្ធបរិស័ទចំណុះជើងវត្ត និងតំបន់ជុំវិញ។ វត្តមានមន្ត្រីជាន់ខ្ពស់កម្ពុជា រួមមាន លោក សេង សក្តា រដ្ឋលេខាធិការតំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក៏បានអញ្ជើញចូលរួមផងដែរ។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ និងលោកឯកអគ្គរាជទូតបានពាំនាំនូវការសួរសុខទុក្ខ និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនពលករទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ។ ពួកគេក៏បានក្រើនរំលឹក និងលើកទឹកចិត្តឱ្យបងប្អូនពលករទាំងអស់បន្តខិតខំប្រឹងប្រែងបំពេញការងារ ប្រកាន់ខ្ជាប់នូវវិន័យ គោរពច្បាប់ និងការណែនាំរបស់អាជ្ញាធរកូរ៉េ ដើម្បីចូលរួមចំណែកលើកស្ទួយកិត្តិយស កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរលើឆាកអន្តរជាតិ។ ពិធីនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទឹកចិត្តស្រឡាញ់វប្បធម៌ និងស្មារតីចងចាំជាតិមាតុភូមិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅឯក្រៅប្រទេស។

상세 정보
- 지역
- Gumi City
따라서 참석 전에는 다음을 권장합니다.
참고: FestivalIndex는 이벤트 발견을 위한 인덱스입니다. 참석 전에는 반드시 주최자 또는 관련 출처의 최신 공지를 확인해 주세요.
Sources and further information
Check these references for event announcements and updates before attending.
- ពលករ និងសហគមន៍ខ្មែរជាង ១,០០០នាក់ ជួបជុំប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅកូរ៉េខាងត្បូង www.kampucheathmey.com
위치 지도
Approximate area only; exact venue coordinates are not confirmed.
계속 탐색하기
이 이벤트를 시작으로 주변 장소, 관련 주제 및 캘린더 일정을 탐색해 보세요.