SIAL Paris 2026
SIAL Paris 2026 គឺជាពិព័រណ៍ម្ហូបអាហារអន្តរជាតិដ៏ធំបំផុតមួយ ដែលនឹងប្រព្រឹត្តទៅនៅតំបន់ Paris Nord Villepinte ទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះប្រមូលផ្តុំអ្នកតាំងពិព័រណ៍ជាង ៨ពាន់ក្រុមហ៊ុន និងអ្នកជំនាញជិត ៣០ម៉ឺននាក់មកពីប្រមាណ១៣០ប្រទេស។ ក្រុមហ៊ុននាំចេញអង្ករកម្ពុជាចំនួន១២ នឹងចូលរួមដើម្បីផ្សព្វផ្សាយអង្ករ និងផលិតផលធ្វើពីអង្ករដែលមានគុណភាពខ្ពស់ ជំរុញការនាំចេញ។
- Date de l'événement
- Oct 17-21, 2026
- Statut
- À venir
Résumé de l'événement
Points forts
- ការបង្ហាញនវានុវត្តន៍ម្ហូបអាហារថ្មីៗ
- ការបង្កើតភាពជាដៃគូអាជីវកម្ម
- ការចូលរួមពីក្រុមហ៊ុននាំចេញអង្ករកម្ពុជាចំនួន១២
- ការផ្សព្វផ្សាយអង្ករកម្ពុជាដែលមានគុណភាពខ្ពស់
ពិព័រណ៍នេះគឺជាវេទិកាដ៏សំខាន់សម្រាប់បង្ហាញនវានុវត្តន៍ម្ហូបអាហារថ្មីៗ ការបង្កើតភាពជាដៃគូអាជីវកម្ម និងការស្វែងយល់អំពីនិន្នាការទីផ្សារ។ ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សហគ្រិនខ្មែរ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជានឹងចូលរួមជាលើកទី៣។
ក្នុងព្រឹត្តិការណ៍ SIAL Paris 2026 ក្រុមហ៊ុននាំចេញអង្ករកម្ពុជាចំនួន១២ នឹងបង្ហាញផលិតផលរបស់ពួកគេជាក្រុមរួមគ្នា ក្រោមពន្លាជាតិកម្ពុជាដ៏ស្រស់ស្អាតមួយ ដែលមានទំហំ ៩៦ ម៉ែត្រការ៉េ ស្ថិតនៅស្តង់ C006 អាគារ Hall 8។ គោលបំណងសំខាន់នៃការចូលរួមគឺដើម្បីផ្សព្វផ្សាយអំពីអង្ករ និងផលិតផលធ្វើពីអង្ករដែលមានគុណភាពខ្ពស់របស់កម្ពុជា ជំរុញការនាំចេញ និងធ្វើពិពិធកម្មទីផ្សារ ជាពិសេសបង្កើនឱកាស និងទំនាក់ទំនងជាមួយអ្នកទិញនៅទីផ្សារអឺរ៉ុប។
Infos pratiques
- Zone
- ប៉ារីស
Ainsi, avant de vous y rendre, vous devriez :
Note : FestivalIndex est un index de découverte d'événements. Vérifiez toujours les dernières annonces de l'organisateur ou de la source avant de vous y rendre.
Sources and further information
Check these references for event announcements and updates before attending.
Plan d'accès
Approximate area only; exact venue coordinates are not confirmed.
Continuer à explorer
Utilisez cet événement comme point de départ pour découvrir les lieux à proximité, les thèmes correspondants et les calendriers.