កម្មវិធីសម្តែងសិល្បៈវប្បធម៌កូរ៉េ
ស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានរៀបចំកម្មវិធីសម្តែងសិល្បៈវប្បធម៌កូរ៉េ ដើម្បីបង្ហាញពីភាពច្នៃប្រឌិតថ្មី និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងកូរ៉េ។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការសម្តែងសិល្បៈចម្រុះដូចជា វេទមន្ត ការរាំបែប Breakdance និងតន្ត្រីច្នៃប្រឌិតថ្មីៗ។