ពិព័រណ៍ផ្លែឈើប្រចាំឆ្នាំ២០២៦
ពិព័រណ៍ផ្លែឈើប្រចាំឆ្នាំ២០២៦ ប្រារព្ធឡើងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅជុំវិញបរិវេណសាលាខេត្តបាត់ដំបង ដើម្បីតាំងបង្ហាញ និងលក់កសិផលក្នុងស្រុកដែលមានសក្ដានុពល។ ព្រឹត្តិការណ៍នេះមានគោលបំណងគាំទ្រដល់កសិករ និងជំរុញការប្រើប្រាស់ផលិតផលកសិកម្មក្នុងខេត្តឱ្យកាន់តែទូលំទូលាយ។