ពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦
ពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦ នឹងត្រូវប្រារព្ធធ្វើឡើងរយៈពេលប្រាំថ្ងៃ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្ដាល។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានគោលបំណងជំរុញវិស័យទេសចរណ៍កម្ពុជា តាមរយៈការបង្ហាញពីវប្បធម៌ ប្រវត្តិសាស្ត្រ និងផលិតផលទេសចរណ៍ចម្រុះ។